បទ​ចម្រៀង “ពង្សាវតាខ្មែរ” ទទួល​បាន​ការ​ចាប់​អារម្មណ៍​ឡើង​វិញ

July 16, 2008 by coollove

ក្រោយ​ព្រឹត្តិការណ៍​សំខាន់ៗ​មួយ​ចំនួន​ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មិថុនា ឆ្នាំ​នេះ​មក ដូចជា ព្រឹត្តិការណ៍​រំឭក​ខួប​អនុស្សាវរីយ៍​ឆ្នាំ​ទី ៤៦ ថ្ងៃ​ដែល​ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​តុលាការ​ក្រុង​ឡាអេ​សម្រេច​ប្រគល់​ឲ្យ​ខ្មែរ​វិញ ដែល​រៀបចំ​ដោយ​អង្គការ​សមាគម​ខ្មែរ​ចំនួន​ប្រាំបួន កាល​ពី​ថ្ងៃទី ១៥ មិថុនា ២០០៨ និង​ព្រឹត្តិការណ៍​ដ៏​មាន​មោទនភាព​ដែល​គណៈកម្មការ​បេតិកភ័ណ្ឌ​ពិភពលោក​សម្រេច​ជា​ឯកច្ឆន្ទដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដែល​ត្រូវ​បាន​រៀបចំ​ជា​បន្តបន្ទាប់​ដោយ​អង្គការ​សមាគម​ខ្មែរ ស្ថានីយ៍​ទូរទស្សន៍ស៊ីធីអិន អាជ្ញាធរដែនដី សាលាក្រុង​ភ្នំពេញ និង​ស្ថានីយ៍​ទូរទស្សន៍​បាយន្ត​កាល​ពី​ពេល​ថ្មីៗ​នេះ យើង​សង្កេត​ឃើញ​ថា បទ​ចម្រៀង “ពង្សាវតាខ្មែរ” ដែល​បាននិពន្ធ​ឡើងដោយ​ សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ព្រះ​មហា​វរបុរស​អក្សរសាស្រ្ត​ខ្មែរ ចាប់​ផ្តើម​ល្បីល្បាញ និង​ជាទី​ចាប់​អារម្មណ៍​របស់​ពលរដ្ឋ​ខ្មែរ​ទាំង​ចាស់​ទាំង​ក្មេង។

យើង​សង្កេត​ឃើញ​ថា ពី​មុន​មក បទ​នេះ​ហាក់​បី​ដូច​ជា​ត្រូវ​បាន​គេ​បំភ្លេច​ចោល។ យើង​កម្រ​នឹង​ស្តាប់​ឮ​បទ​នេះ​តាម​វិទ្យុ ឬ​ទូរទស្សន៍​ណាស់។ ប៉ុន្តែ​ព្រឹត្តិការណ៍​សង្គម បាន​បង្វែរ​ស្មារតី​កូន​ខ្មែរ​ឲ្យ​មាន​មោទនភាព​ជា​ខ្មែរ ស្រឡាញ់​សម្បត្តិ​វប្បធម៍​ខ្មែរ រួច​បាន​ជ្រើស​រើស​បទ​មួយ​នេះដាក់​ក្នុង​របៀប​វារៈ ដែល​ទទួល​បាន​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​សាធារណជន​ខ្មែរ។

ចម្រៀង “ពង្សាវតាខ្មែរ” ពិត​ជា​មាន​អត្ថន័យ​ធំធេង ល្អ​វិសេសវិសាល បង្កប់​នូវ​មនោសញ្ចេតនា​ស្នេហា​ជាតិ​មាតុភូមិ បណ្តុះ​គំនិត​ជាតិ​និយម បង្ហាញ​មោទនភាព​ដែល​បាន​កើត​ជា​កូន​ខ្មែរ រស់​នៅ​លើ​ទឹកដី​ខ្មែរ​ដែល​បាន​បន្សល់​ទុក​មក​ពី​ដូនតា​រាប់​រយ​ជំនាន់​ ហើយ​បាន​ទូន្មាន​ខ្មែរ​ទាំង​អស់​ឲ្យ​ខិតខំ​តាំង​ចិត្ត​​ក្លាហាន ដើម្បី​ថែរក្សា និង​លើក​តម្កើង​ជាតិ​សាសន៍​របស់​ខ្លួន​ឲ្យ​ល្បី​ល្បាញ​ដូច​ពី​សម័យ​អង្គរ​ដ៏​រុងរឿង​។

ខាង​ក្រោម​នេះ ជា​អត្ថបទ​ចម្រៀង​ទាំង​ស្រុង​ នៃ “ពង្សាវតាខ្មែរ”

១» ខ្មែរអើយចូរចាំជាក់ថា តាមសាវតា ជាតិខេមរា ធ្លាប់តែថ្កើង ទឹកដីខ្មែរធំ ទូលំទូលាយ សព្វសាយរុងរឿង គេឯងតែងលើកតម្កើង តម្កល់ជាតិយើង ចាត់ទុកឡើងជាជាតិច្បង។

២» អារ្យធម៌ខ្ពង់ខ្ពស់ឆើយឆាយ បានចេញផ្សព្វផ្សាយ គ្រប់ទិសទាំងឡាយ ចុងបូព៌ា សាសនាសិល្បៈ ចម្លាក់វិចិត្រ គំនិតសិក្សា តន្ត្រីទស្សនវិជ្ជា អាចយកសិក្សា ជាគោលការណ៍ដែលខ្មែរផ្សាយទៅ។

៣» ខ្មែរអើយចូរស្តាប់សាវតា ដែលបានចរចារ បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង តាំងចិត្តឲ្យមាំ ខិតខំប្រឹងវិញ បញ្ចេញតម្កើង តម្លៃ នៃជាតិខ្មែរយើង ឲ្យបានរុងរឿង ជាថ្មីឡើងតាមសាវតា។

UNESCO បាន​ដាក់​បញ្ចូល​ទីកន្លែង​ថ្មី​ចំនួន​២៧​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

July 9, 2008 by coollove

ទីក្រុង​កេបិច ប្រទេសកាណាដា គណៈកម្មាធិកា​បេតិកភណ្ឌ​ពិភពលោក​បាន​សម្រេច​បញ្ចូល​ទី​កន្លែង​ថ្មី​ចំនួន ២៧ ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ឯ​កិច្ច​ប្រជុំ​លើក​ទី ៣២ កាលពី​ថ្ងៃទី ២ ដល់​ថ្ងៃទី ៧ ខែ​កក្កដា ឆ្នាំ ២០០៨ ក្នុង​នោះ​ក៏​រួម​បញ្ចូល​នូវ ​បាការដ្ឋាន (សំណង់​ការពារ​សឹក​សត្រូវ) របស់​បារាំង ប្រាសាទ​ហិណ្ឌូមួយ និង​ជីវដែន​សត្វ​មេអំបៅមួយ​កន្លែង​ផង​ដែរ។

ក្នុង​ជំនួប​កិច្ច​ប្រជុំ​របស់​អង្គការ​យូណេស្កូ ​នា​ទីក្រុងដ៏​ចំណាស់មួយ​នៃ​ប្រទេស​កាណាដា​កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា ​ទីកន្លែង​វប្បធម៌​ចំនួន ១៩ និង​ទីកន្លែងធម្មជាតិ​ចំនួន ៨ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី។

កិច្ច​ប្រជុំ​បាន​បញ្ជាក់​ថា ចំនួន​សរុប​នៃ​ទី​កន្លែង​បេតិកភណ្ឌ​ពិភព​លោក គិត​មក​ដល់​ពេល​នេះ​មាន​ចំនួន ៨៧៨ (ទីកន្លែង​វប្បធម៌ ៦៧៩, ​ទីកន្លែង​ធម្មជាតិ ១៧៤ និង​ចម្រុះ ២៥) ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៤៥។

នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ មាន​ប្រទេស​ចំនួន​បួន​ដែល​ទើប​នឹង​បាន​ចូល​ក្នុង​បញ្ចី​ជា​លើក​ដំបូង រួម​មាន ប្រទេស ប៉ាពួញូហ្គីនៀ (Papua New Guinea) សានម៉ារីណូ (San Marino) សូឌីអារ៉ាបៀ (Saudi Arabia) និង​ប្រទេស​វ៉ាណួទូ (Vanuatu)។

ទីក្រុង​នៃ​ចក្រភព​អូតូម៉ាន ​(Ottoman) សម័យ​បុរាណ ដែល​ស្ថិត​នៅ​ទីក្រុង​ប៊័រ៉ាត​(Berat)​បច្ចុប្បន្ន ភាគ​កណ្តាល​ប្រទេស​អាល់​បានី (Albania) ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ចី​រួម​គ្នា​ជាមួយ​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រជីរ៉ូកាស្ត្រា (Gjirokastra) ដែល​ត្រូវ​បាន​បញ្ចូល​កាល​ពី​ឆ្នាំ ២០០៥។

ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ផង​ដែរ​នូវ​ប្រសាទ​ដែល​កសាង​ឡើង​កាល​ពី​សតវត្ស ​ទី​១៣ ដែល​មាន​វិហារ​ជា​ច្រើន​ក្នុង​អាណាចក្រ​ប៊ីហ្សានទីន (Byzantine) ហើយ​ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុង​សម័យ​កាល​នៃ​ការ​ត្រួតត្រា​របស់​ទួគី ព្រម​ទាំង​មាន​ផ្ទះ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​សហគមន៍​សាសនា​ជាច្រើន ដូចជា​ខ្លះ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​សមាជិកស៊ូហ្វ៊ី (Sufi) ដែល​ជាបុព្វជិតនិកាយ​មូស្លីម​មាន​ជំនឿ​អរូប៉ី នៅ​ក្នុង​សតវត្ស​ទី​១៨។

គណៈកម្មាធិការ​បេតិកភណ្ឌ​ក៏​បាន​អនុម័ត​ផង​ដែរ​នូវ​ផ្លូវ​រថភ្លើង​កាត់​ ភ្នំ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​គេ​ហៅថា ផ្លូវ​រថភ្លើង​កាល់កាស៊ីមឡា (Kalka Shimla Railway) មាន​ប្រវែង ៩០​គីឡូម៉ែត្រ ត្រូវ​បាន​កសាង​ឡើង​ក្នុង​ពាក់​កណ្តាល​សតវត្ស​ទី​១៩ ដើម្បី​បម្រើ​សេវា​ទៅ​ទីក្រុង​ស៊ីមឡា។

ទីកន្លែង​ថ្មី​ចំនួន ១០ ក្នុង​ទ្វីប​អឺរ៉ុប បាន​បង្កើត​ឡើង​នូវ​ទំព័រ​អច្ឆរិយធម្មជាតិ និងស្ថាបត្យកម្ម​ដ៏​មាន​កិត្តិនាម​សម្រាប់​ឆ្នាំ​នេះ ដោយ​រាប់​បញ្ចូលតាំង​ពី​បាការដ្ឋាន​បារាំង​ដែល​តំណាង​ឲ្យ​និមិត្តរូប​ដ៏​ល្អ​ឥត​ខ្ចោះ​នៃ​ការងារ​របស់ Sebastien Le Prestre de Vauban ដែល​ជា​វិស្មករ​យោធា​របស់​ស្តេច​ល្វីស​ទី​១៤។

គេ​បាន​និយាយ​ថា​គម្រោង​របស់ Vauban បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ប្រវត្តិ​បាការដ្ឋាន​ក្នុង​ទ្វីប​អឺរ៉ុប ហើយ​ល្បីល្បាញ​រហូត​ដល់​ទ្វីប​អាមេរិក រុស្សី និង​អាស៊ី​បូព៌ា​ផង​ដែរ។

ទី​កន្លែង​ជាច្រើន​ទៀត​នៅ​អាស៊ី​ក៏​ត្រូវ​បាន​គេ​ផ្តល់​កិត្តិយស​ផង​ដែរ ដូចជា​ទីក្រុង​ពាណិជ្ចកម្ម​ប្រវត្តិសាស្ត្រ​ចំនួន​ពីរ​ក្នុង​ប្រទេស​ម៉ាឡេស៊ី និងទីតាំង​កសិកម្មពី​មុន​មួយ​កន្លែង​ក្នុង​ប្រទេស​ប៉ាពួញូហ្គ៊ីនៀ ជា​ដើម។

ប្រាសាទ​ព្រះ​វិហារ​របស់​ប្រទេស​កម្ពុជា​ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ព្រះ​វិហារ​ ជិត​ព្រំដែន​សៀម​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ឯកឆ័ន្ទ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​ដែរ បើ​ទោះ​បី​ជា​មាន​ការ​ជំទាស់​ពី​សំណាក់​អ្នក​នយោបាយ និង​ប្រជាជន​ជ្រុល​និយម​សៀម​យ៉ាង​ណា​ក៏​ដោយ។

ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ក៏​បាន​ឲ្យ​ឈ្មោះ​ថា​ជា​សម្បត្តិ​ បេតិកភណ្ឌ​មួយ​ផង​ដែរ​ចំពោះបឹង Caledonia របស់​ប្រទេស​ស្កុតឡង់ ​ទំហំ ១៥០០០​គីឡូម៉ែត្រ​ក្រឡា ដែល​ជា​កន្លែង​ថ្ម​ប៉ប្រ៉ះ​ទឹក​ធំ​ជាង​គេ​ទី​ពីរ​លើ​ពិភព​លោក បន្ទាប់​ពី​ថ្ម​ប៉ប្រ៉ះ​ទឹក Great Barrier របស់​ប្រទេស​អូស្ត្រាលី។ ឧទ្យាន​ជាតិ Mount Sanqingshan របស់​ប្រទេស​ចិន និង​ផ្ទះ​ធ្វើ​ពី​ដី​ឈ្មោះ​ថា Fujian Tulou ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ផង​ដែរ។

នៅ​មជ្ឈឹមបូព៌ា​ក៏មាន​ទី​កន្លែង​បួន​ដែរ​ត្រូវ​បាន​បញ្ចូល រួម​មាន Scocotra Archipelago របស់​ប្រទេស​យីម៉េន (Yemen), Al-Hijr ដែល​ជា​ទី​តាំង​វត្ថុ​បុរាណ​របស់​ប្រទេស​សូឌីអារ៉ាប៊ី ទី​កន្លែង​ពិសិដ្ឋ Baha’i នា​កំពង់ផែ Haifa និង Western Galilee របស់​ប្រទេស​អ៊ីស្រាអែល ព្រមទាំង​ Armenian Monastic Ensembles ក្នុង​ប្រទេស​អ៊ីរ៉ង់។

សម្រាប់​ទ្វីប​អាហ្វ្រិក ព្រៃ Mijikenda Kaya ក្នុង​ប្រទេស​កេនយ៉ា និង​ទេសភាព​វប្បធម៌​អរុណោទ័យ (Le Morne Cultural Landscape) នៃ​កោះ Mauritius ត្រូវ​បាន​គេ​ចារិក​ក្នុង​បញ្ជី​បេតិកភណ្ឌ​ផង​ដែរ។

ច្រាំង​ថ្ម​ចោត Joggins Fossile Cliffs ដែល​ស្ថិត​នៅ​លើ​ឆ្នេរ​សមុទ្រ​អាត្លង់ទិក​​របស់​ប្រទេស​កាណាដា ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កន្លែង​ដែល​ល្បីល្បាញ​ខ្លាំង​បំផុត​ខាង​ការ​រក ​ឃើញផូស៊ីល​ទាក់​ទង​នឹង​ជីវិត​នៅ​លើ​ផែន​ដី​កាល​ពី​ ៣៥៤​លាន​ឆ្នាំ ទៅ ២៩០​លាន​ឆ្នាំមុន ចំណែក​​ឋបនីយភណ្ឌ​ជីវដែន​មេអំបៅ​ស្តេច (Monarch Butterfly Biosphere Reserve) ប្រហែល ១០០​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ទីក្រុង​មិចស៊ីកូ ត្រូវ​បានគេ​ចាត់​ទុក​ថា​ជា “គុណ​តម្លៃ​សកល​ដ៏​វិសេសវិសាល” ដែល​មាន​មេអំបៅ​ជិត​មួយ​លាន​ក្បាល​ពី​កាណាដា និង​សហរដ្ឋអាមេរិក ត្រឡប់​មក​ទី​នេះ​រៀង​រាល់​សរទ​រដូវ ហើយ​ផ្តុំ​គ្នា​នៅ​ពេញ​ដើម​ឈើដែល​ធ្វើ​ឲ្យ​ដើម​ឈើ​ក្លាយ​ជា​ព័ណ​ទឹក​ក្រូច។ កន្លែង​ទាំង​ពីរ​នេះ អង្គការ​យូនីស្កូ​ក៏​បាន​ដាក់​បញ្ចូលផង​ដែរ។

ខាង​ក្រោម​នេះ​ជា​ឈ្មោះ​ទីកន្លែង​ដែល​អង្គការ​យូណេស្កូ បាន​អនុម័ត​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​​ក្នុង​ឆ្នាំ ២០០៨ នេះ ៖

New cultural sites inscribed during the 32nd session:

Preah Vihear Temple (Cambodia)
Fujian Tulou (China)
Stari Grad Plain (Croatia)
Historic Centre of Camagüey (Cuba)
Fortifications of Vauban (France)
Berlin Modernism Housing Estates (Germany)
Armenian Monastic Ensembles in Iran (Iran)
Baha’i Holy Places in Haifa and Western Galilee (Israel)
Mantua and Sabbioneta (Italy)
The Mijikenda Kaya Forests (Kenya)
Melaka and George Town, historic cities of the Straits of Malacca (Malaysia)
Protective town of San Miguel and the Sanctuary of Jesús de Nazareno de Atotonilco (Mexico)
Le Morne Cultural Landscape (Mauritius)
Kuk Early Agricultural Site (Papua New Guinea)
San Marino Historic Centre and Mount Titano (San Marino)
Archaeological Site of Al-Hijr (Madâin Sâlih) (Saudi Arabia)
The Wooden Churches of the Slovak part of Carpathian Mountain Area (Slovakia)
Rhaetian Railway in the Albula / Bernina Cultural Landscape (Switzerland and Italy)
Chief Roi Mata’s Domain (Vanuatu)

Natural properties inscribed on UNESCO’s World Heritage List during the 32nd session:

Joggins Fossil Cliffs (Canada)
Mount Sanqingshan National Park (China)
Lagoons of New Caledonia: Reef Diversity and Associated Ecosystems (France)
Surtsey (Iceland)
Saryarka - Steppe and Lakes of Northern Kazakhstan (Kazakhstan)
Monarch Butterfly biosphere Reserve (Mexico)
Swiss Tectonic Arena Sardona (Switzerland)
Socotra Archipelago (Yemen)

Extensions added onto properties already on the World Heritage List:

Historic centres of Berat and Gjirokastra (Albania)
Mountain Railways of India
Paleolithic Cave Art of Northern Spain
The Antonine Wall (United Kingdom)

ឯកសារយោង ៖
www.unesco.org
www.canada.com

Picture of the Month

July 2, 2008 by coollove


ក្មេងៗ​កំពុង​លោត​ដាំ​ដូង និង​ប្រឡែង​គ្នា​លេង​ក្នុង​ទឹក​ប្រឡាយមួយ​ក្នុង​ខែត្រ​តាកែវ បន្ទាប់​ពី​ពួក​គេ​ច្រូត​ស្មៅ​គោ​រួច​ហើយ។
Cambodian children are diving and playing in a small channel in Takeo province of Cambodia.

Rap Video to Fight Rising Gas Price

June 26, 2008 by coollove

Just see it on youtube website, and I feel that I like it, so I just copy and paste it in here. It’s the wonderful rap song, I think. Enjoy it!!!

Lyric:

We used to only roll with the 91/
High Octane in the blazing sun/
Now it cost so much/
That we can’t buy lunch/
So we gon’ have to ride with the eighty-sevuhn/

It’s highway robbery at the gas station/
Three bucks a gallon—financial castration/
(Yo) you don’t need spinners to pimp your ride/
All you got to do is have fuel inside/

(Ch-check it) Barrel of Monkeys, Barrel of Laughs/
I’ll trade my Cracker Barrel for a Barrel of Gas/
You gotta be Bill Gates just to pay with cash/
Cuz’ it takes ten dolla’ just to fill this glass/

When you’re buying hydrocarbons, hide yo carbons/
I had to pawn dem thangs jutta pay the charges/
I got a second mortgage; I sold this organ/
I gotta run my truck on Captain Morgan/

Yo, we gettin’ humped
Gouged at the pump
The CEO of Amoco is drilling on my rump

We used to only roll with the 91
High Octane in the blazing sun
Now it cost so much
That we can’t buy lunch
So we gon’ have to ride with the eighty-sevuhn

Do the gas can shuffle!

Spank ya tank/ and turn the key / Pop ya trunk / and touch your knee

Now trash your cash / and shake your feet / replace the nozz’ / press ‘no receipt’

I love Halle Berry; not Halliburton
This ‘ish ain’t workin; my pockets is hurtin/
Walk to work everyday with Dr. Scholl’s/
I ride HOV more than Beyonce Knowles/
My thesis is, we need more Priuses/
Gotta fight off the gas price increaseses.

The standard’s gotta change in the oil game/
But not the climate; keep that the same/
I used to only roll with high-grade silver’/
It’s just one more buck for them to pilfer/

Vitamins comestible, energies renewabo’/
straight solar and Flintstones chewabo’s/
carpool with my cousin; we drivin’ for real/
Load ‘em up, roll out (echo): in tha Pow-Pow-Power Wheel/

Yo, We gettin’ humped
Gouged at the pump
The CEO of Amoco is drilling on my rump

We used to only roll with the 91
High Octane in the blazing sun
Now it cost so much
That we can’t buy lunch
So we gon’ have to ride with the eighty-sevuhn

សប្បុរសជន​ជួយ​គាំទ្រ​ការ​បង្រៀន​អក្សរសាស្ត្រ​ខ្មែរ​នៅ​សុរិន្ទ

June 17, 2008 by coollove

(If you cannot read this article, please click here or install Khmer Unicode)

រាជ​ធានី​ភ្នំពេញ : ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្ទាល់​ខ្លួន​មួយ​មក​កាន់​ខែត្រ​បាត់ដំបង និង​រាជ​ធានី​ភ្នំពេញ ដើម្បីផ្សព្វផ្សាយ និង​ស្វះ​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ស្រឡាញ់​ការ​អភិរក្ស​អក្សរ​សាស្ត្រ​ខ្មែរនៅ​ខែត្រ​សុរិន្ទ ប្រទេស​ថៃ (ដែល​ខែត្រមួយនេះ​ក្នុង​ចំណោម​ខែត្រ​ជា​ច្រើន​ទៀត​ជា​ទឹក​ដី​របស់​ខ្មែរ​កាល​ពី​អតីតកាល) លោក ជ័យមង្គល បាន​ជួប​សំណេះ​សំណាល​ជាមួយ​បង​ប្អូនខ្មែរ​ជា​ច្រើន​ក្រុម និង​បាន​បង្ហាញ​អំពី​កិច្ចការ និង​គោល​បំណង​របស់​លោក​។

ដោយ​ឡែក​ក្នុង​ជំនួប​ជាមួយ​តំណាង​សប្បុរសជន​មួយ​ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០០៨ នេះ លោក ជ័យមង្គល ​បាន​សម្តែង​នូវ​ទឹក​ចិត្ត​សប្បាយ​រីករាយ​ដែល​បាន​ជួប​សំណេះ​សំណាល​ជាមួយ​បង​ប្អូន​ខ្មែរ​ និង​បាន​ទទួល​ការ​គាំ​ទ្រ​ដោយ​ទឹក​ចិត្ត​ ថវិកា និង​សម្ភារ ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា​ទោះ​តិច​ក្តី​ច្រើន​ក្តី។

លោក​បញ្ជាក់​ថា​មូល​ហេតុ​ដែល​ជំរុញ​លោក​ឲ្យ​មាន​គំនិត​បង្រៀន​ភាសា​ខ្មែរ​នេះ ដោយ​សារ​លោក​មាន​ទឹក​ចិត្ត​ជា​ខ្មែរ ស្រឡាញ់​អក្សរ​សាស្ត្រ​ខ្មែរ។ លោក​បន្ថែម​​ថា តាម​​ការ​ស្រាវ​ជ្រាវ​មួយ​បាន​ប៉ាន់​ប្រមាណ​ថា​​នៅ​សុរិន្ទ​មាន​ប្រជាពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ប្រមាណ ៦០% (ប្រហែល​ជាង ៧​សែន​នាក់) ប៉ុន្តែ​ក្នុង​ចំណោម​នេះ​មាន​មនុស្ស​ប្រមាណ ១% ប៉ុណ្ណោះ​ដែល​ចេះ​អាន និង​និយាយ​ខ្មែរ។ លោក​បាន​សួរ​ខ្លួន​ឯង​ថា​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ដើម​កំណើត​ជា​ខ្មែរ ហេតុ​អ្វី​បាន​ជា​មិន​មាន​សាលា​ភាសា​ខ្មែរ ហើយ​ហេតុ​អ្វី​បាន​ជា​មាន​មនុស្ស​តិច​ម្ល៉េះ​ដែល​និយាយ​ភាសា​ខ្មែរ។​ ដូច្នេះ​លោក​ត្រូវ​ទទួល​យក​កិច្ចការ​ដ៏​លំបាក​មួយ​នេះ ក្នុង​ពេល​ដែល​លោក​មិន​ទាំង​ដឹង​ច្បាស់​ថា​ត្រូវ​ចាប់​ផ្តើម​ពី​ត្រឹម​ណា​ឲ្យ​ប្រាកដ​ក៏​ដោយ។ មាន​មនុស្ស​មួយ​ចំនួន​និយាយ​ថា​វា​ហួស​ពេល ឬ​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​ធ្វើ​កិច្ចការ​នេះ ប៉ុន្តែ​លោក​បញ្ជាក់​ទៅ​វិញ​ថា​ដោយ​សារ​តែ​គំនិត​នេះ​ហើយ​ទើប​ខ្មែរ​មិន​ចេះ​ភាសា​ខ្មែរ​ខ្លួន​ឯង ហើយ​បើមិន​អាច​ទៅ​រួច​ក៏​លោក​ត្រូវ​តែ​ធ្វើ​ដែរ ដើម្បី​បញ្ជាក់​ថា​លោក​បាន​ខំ​អស់​ពី​សមត្ថភាព​លោកហើយ ប្រៀប​ដូច​ជា​អ្នក​ប្រដាល់​ដូច្នោះ​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​លោក​នៅ​តែ​មាន​ក្តី​សង្ឃឹម​ជានិច្ច។

ឆ្លៀត​ឱកាស​នោះ​ផង​ដែរ លោក​ជ័យមង្គលសូម​អំពាវ​នាវ​ដល់​សប្បុរស​ជន​ទាំង​អស់ ជា​ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ មេត្តា​ជួយ​គាំ​ទ្រ​លោក ដើម្បី​លោក​អាច​បន្ត​សាប​ព្រោះ​ភាសា​ខ្មែរ​យើង​នៅ​លើ​ទឹក​ដី​ដែល​សម្បូរ​ដោយ​​ជន​ជាតិ​ដើម​ខ្មែរ។ នេះ​មិន​មែន​ជា​រឿង​នយោបាយ ឬ​ការ​បង្កើត​ក្រុម​អ្វី​មួយ ឬ​គាស់​រំលើង​ប្រវត្តិសាស្ត្រ​ ឬ​យើង​ចង់​ប្រឆាំង​ប្រទេស​ណាមួយ​នោះ​ទេ តែ​ជា​ការ​ជួយ​គ្នា​ក្នុង​នាម​ជន​ដែល​មានឈាម​ជ័រ​ដូច​គ្នា យ៉ាង​ហោច​ណាស់​ក៏​យើង​អាច​ធ្វើ​ទំនាក់​ទំនង​រវាង​គ្នា​និង​គ្នា​បាន​ស្រួល​​ដែរ។

ជា​​ចុង​ក្រោយ លោក​បាន​សំដែង​នូវ​អំណរគុណ​ចំពោះ​សមានចិត្តសប្បុរស​ជន​ដែល​បាន​បរិច្ចាក​ប្រាក់កាស និង​សម្ភារ​សិក្សា​ដ៏​មាន​តម្លែ​ដែល​ផុស​ចេញ​ពី​ទឹក​ចិត្តដ៏​បរិសុទ្ធសម្រាប់​លោក។

ចំណែក​តំណាង​សប្បុរស​ជន​ក៏​បាន​សម្តែង​នូវ​ទឹក​ចិត្ត​រាប់​អាន និង​ក្តី​រីករាយ​ចំពោះ​ជំនួប​នេះ​ផង​ដែរ និង​បាន​សន្យា​បន្ត​ស្វែង​រក​ថវិកា​តាម​លទ្ធភាព​ ដើម្បី​រួម​ចំណែក​លើក​តម្កើង​អក្សរសាស្ត្រ​ខ្មែរនៅ​លើ​ដែនដី​ដែល​សម្បូរ​ដោយជន​អម្បូរ​ខ្មែរ។

តំណាង​សប្បុរសជន​ខ្មែរ​បាន​បរិច្ចាគ​ថវិកា និង​សម្ភារ​មួយ​ចំនួន​ដែល​ប្រមូល​បាន សរុប​ចំនួន ២៥២​ដុល្លា​សហរដ្ឋ​អាមេរិក និង​សៀវ​ភៅ​អាន​ចំនួន ២៩​ក្បាល (សៀវភៅ​សន្ទនា​អង់គ្លេស-ខ្មែរ-បារាំង ចំនួន ៥​ក្បាល និង​សៀវភៅ​អានសម្រាប់​ក្មេងៗ​ចំនួន ២២​ក្បាល) និង​ខ្មៅ​ដៃ​ចំនួន ៣០​ដើម។

សូម​បញ្ជាក់​ថា លោក​ ជ័យ​មង្គល​គឺ​ជា​ស្ថានិក​នៃ​ការ​បង្រៀន​ភាសា​ខ្មែរ​នៅ​សុរិន្ទ ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៦មក ដែល​​រហូត​មក​ដល់​ពេល​នេះ លោក​បាន​បើក​ថ្នាក់​បង្រៀន​ភាសា​ខ្មែរ​បាន​ចំនួន ៦​កន្លែង ដែល​មាន​សិស្ស​សរុប​ចំនួន ១៨៤​នាក់។ លោក​បាន​កើត​នៅ​ស្រុក​កោះខាន់​ក្នុង​ខេត្ត​ស្រ៊ីសាកេត​ដែល​ជា​ខេត្ត​មួយ​ជាប់​នឹង​ខេត្ត​សុរិន្ទ​ដែរ។ លោក​ធំ​ដឹង​ក្តី​នៅ​ក្នុង​គ្រួសារ​ដែល​និយាយ​ភាសា​ខ្មែរ ប៉ុន្តែ​មាន​តែ​លោក​មួយ​ប៉ុណ្ណោះ​ដែល​រក្សា​ការ​និយាយ​ភាសា​ខ្មែរ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ លោក​ធ្លាប់​មក​សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាល​ពី​ឆ្នាំ ១៩៩៦-១៩៩៧។

គួរ​បញ្ជាក់​ផង​ដែរ​ថា សុរិន្ទ និង​សហគមន៍​ផ្នែក​ខាង​ជើង​ភ្នំ​ដងរែក ត្រូវ​បាន​គេ​ស្គាល់​ថា​សម្បូរ​ដោយ​ជន​ជាតិ​ខ្មែរ និង​ជា​អតីត​ដែន​ដី​របស់​ខ្មែរ ដែល​គេ​តែង​ហៅ​ថា “ខ្មែរ​សុរិន្ទ​ខ្នង​ភ្នំ”។ មាន​ទី​កន្លែង ឬ​ភូមិ​ស្រុក​មួយ​ចំនួន​នៅ​រក្សា​ឈ្មោះ​ដើម​ជា​ខ្មែរ​ដដែល គ្រាន់​តែ​សរសេរ​ជា​ភាសា​ថៃ ដូចជា ភូមិថ្ងៃ​ត្រង់​ ជាដើម។

Click here to see the list of contributors


លោក ជ័យមង្គល (រូប​កណ្តាល) និង​សប្បុរសជន


ជំនួប​រវាង​លោក​ជ័យ​មង្គល​ និង​សប្បុរសជន


ជំនួប​រវាង​លោក​ជ័យ​មង្គល​ និង​សប្បុរសជន