ទីភ្នាក់ងារណាសាបានចេញផ្សាយនូវរូបភាពផែនដីយ៉ាងស្រស់ស្អាត និងគួរឲ្យភ្ញាក់ផ្អើលបំផុត ដើម្បីអបអរទិវាផែនដី។
ទាំងនេះជារូបភាពមួយចំនួន ដែលភ្នាក់ងារណាសាបានចេញផ្សាយ។
រូបភាពដ៏អស្ចារ្យនេះត្រូវបានថតពីស្ថានីយ៍អវកាសអន្តរជាតិនៅថ្ងៃទី ១៧ មេសា ២០១០។
នៅថ្ងៃទី ១២ មិថុនា ២០០៩ ស្ថានីយ៍អវកាសអន្តរជាតិ បានហោះពីលើភ្នំភ្លើង Sarychev នៃកោះគូរីលរបស់រុស្ស៊ី ដែលទើបតែចាប់ផ្ដើមផ្ទុះឡើង។
រូបភាពដែលគួរឲ្យភ្ញាក់ផ្អើលមួយនេះបង្ហាញអំពីដីសណ្ដរ Lena នៅក្នុងតំបន់ស៊ីបេរី។ ទន្លេ Lena មានប្រវែងប្រហែល ២៨០០ម៉ាយល៍ ហូរចូលទៅក្នុងមហាសមុទ្រអាកទិក។
រូបភាពនេះគឺជាដុំពពកកកដែលមិនគួរឲ្យជឿ នៅចំពីលើទ្វីបអាហ្រិក។
រូបភាពនេះត្រូវបានថតកាលពីថ្ងៃទី ២៩ មីនា ២០១១ ខណៈប្រតិបត្តិការស្ពានទឹកកកហោះនៅក្បែរជ្រលងជ្រោះ និងផែនទឹកកក នៅខាងត្បូងឈៀងខាងលិចប្រទេស Greenland។
ថ្ងៃទី ៣០ សីហា ២០១០ រូបភាពខ្យល់ព្យុះ Hurricane Earl នៅប្រទេស Puerto Rico ខាងត្បូងភាគខាងកើត ដែលខ្យល់មានល្បឿន ១៣៥ ម៉ាយល៍ក្នុងមួយម៉ោង។
រូបភាពនេះថតនៅពេលរាត្រី បង្ហាញអំពីប្រជាជនអេហ្ស៊ីបធ្វើការប្រមូលផ្ដុំគ្នានៅតំបន់ដីសណ្ដរទន្លេនីល។ រូបភាពនេះថតពីស្ថានីយ៍អវកាសអន្តរជាតិ។
នេះជាផែនទឹកកកក្នុងតំបន់ Susitna នៃរដ្ឋ Alaska បង្ហាញអំពីទម្រង់ផែនទឹកកកដែលហូរចុះពីលើភ្នំ។
រូបភាពដ៏ស្រស់ស្អាតនេះគឺជាបឹង Nasser នៅប្រទេសអេហ្ស៊ីប ថតពីស្ថានីយ៍អវកាសអន្តរជាតិ នៅខែមករា ឆ្នាំ ២០០៥។
នេះជារូបភាពខ្យល់ព្យុះ Hurricane Katrina នាថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០០៥នៅខណៈពេលដែលវាបក់ផ្ទប់ឆ្នេរសមុទ្រនៃសហរដ្ឋអាមេរិក។
ដកស្រង់ និងបកប្រែពី ៖ news.cnet.com












ទឹម បឿន
May 2, 2011 at 10:00 pm
មើលទៅ អស្ចារ្យណាស់!
Phnom Penh Cambodia
May 19, 2011 at 11:26 am
That’s very beautiful and clear photos! But look really different though!
coollove
May 21, 2011 at 4:12 pm
I have no idea about the differences. I just translated the text and copied the images to my blog.