ថ្ងៃនេះ មិត្តភក្តិបបួលទៅហូបផឹក (ស៊ីផឹក) នៅរមណីយដ្ឋានអំពែភ្នំ។ ខានមកទីនេះជិត ១០ឆ្នាំហើយ តែអ្វីៗហាក់គ្មានផ្លាស់ប្ដូរសោះ មានតែកាន់តែចាស់ឡើងៗ។
តាមពិតទៅ បំណងដំបូងគឺចង់ទៅលេងរមណីយដ្ឋានគិរីរម្យឯណោះទេ ប៉ុន្តែបើករថយន្តបានបន្តិចទៅ មានអារម្មណ៍ថាខ្ជិល ក៏សម្រេចចិត្តទាំងអស់គ្នាថាមកសំចតត្រឹមអំពែរភ្នំវិញ។
ម្ហូបនៅទីនេះថ្លៃគួរសមដែរ អាចថាថ្លៃជាងរមណីយដ្ឋានទន្លេបាទី ឬភ្នំតាម៉ៅ។ បើប្រៀបធៀបបរិមាណ និងតម្លៃ ម្ហូបដែលថ្លៃជាងគេគឺម្ហូបសត្វអង្ក្រង។ មួយចានធំ (ធំតែចាន តែម្ហូបបានពីរម៉ាត់ម្នាក់) តម្លៃ ២០,០០០រៀល។ ខំតថ្លៃអស់ហើយ នៅត្រឹមតម្លៃប៉ុណ្ណឹង។ ប៉ុន្តែវាជាអាហារដែលខ្ញុំចាប់អារម្មណ៍ជាងគេ ហើយរសជាតិក៏មិនអន់ដែរ។
បន្ទាប់ពីផឹកហូបអស់មួយកំណាត់ថ្ងៃ ក៏បានត្រឡប់មកលំនៅដ្ឋានវិញ។ ខំផឹកឲ្យហើយ មុនពេលគេចាប់ផ្ដើមអនុវត្តច្បាប់ចរាចរថ្មី ដោយផាកពិន័យចំពោះអ្នកបើកបរដែលស្រវឹង។
គួរបញ្ជាក់ថា មន្រីនគរបាលនឹងចាប់ផ្ដើមផាកពិន័យអ្នកបើកបរដែលពិសារស្រា ពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១០ ខាងមុខនេះតទៅ។ ប៉ុន្តែមិនដឹងថា អាចអនុវត្តទៅបានដែរឬអត់ ព្រោះថាប្រជាពលរដ្ឋខ្មែរសព្វថ្ងៃ ជាពិសេសមន្ត្រីនគរបាលភាគច្រើនជាអ្នកចូលចិត្តពិសារស្រាយ៉ាងសំបើម។ មានតែពេលវេលាទេ ដែលអាចបញ្ជាក់បាន…៕
អាហារសម្រន់ពេលទៅដល់កន្លែងកំសាន្តភ្លាម
អាហារនៅអំពែភ្នំ មានមាន់ឆារជាមួយស្លឹកគ្រៃ មាន់ឆារក្ដៅ កង្កែបប្រឡាក់អំបិលម្ទេសអាំង ត្រកួនឆារគ្រឿងក្នុង ឆារអង្ក្រង។ល។
ស្ពានយោល ដែលហាក់ដូចជាទ្រុឌទ្រោមបន្តិចទៅហើយ
ស្ពានយោល

Sichan Siv, former US ambassador to the United Nations, is the only official in the US government who was born in Cambodia, and he has held a high ranking position at the White House, in the office of the 41st US president.










