ទន្ទឹមនឹងសោភ័ណ្ឌភាពស្រស់ឆើតឆាយនៃក្រុងព្រះសីហនុ ជាពិសេសគឺសម្រស់នៃឆ្នេរសមុទ្រដែលប្រកបដោយទឹកថ្លាឈ្វេង និងឆ្នេរខ្សាច់សក្បុស ដែលជាទីទាក់ទាញនៃភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនោះ ក៏នៅមានកន្លែងមួយចំនួនមិនជាទីគយគន់ទាល់តែសោះ ហើយថែមទាំងជាទីដ៏គួរឲ្យអាម៉ាស់ទៀតផង។
ទំព័រនេះ ខ្ញុំសុំលើកយកតែជ្រុងមួយមកនិយាយតែប៉ុណ្ណោះ គឺបញ្ហាសម្រាម។ ដូចឃើញក្នុងរូបភាពនេះស្រាប់ វាជាគំនរសម្រាមដ៏ស្អុយរលួយ ត្រូវបានចាក់គរទុកចោលដែលគ្មានអ្នកទទួលខុសត្រូវសោះតែម្តង។ សឹងតែមិនបាច់និយាយក៏គេអាចដឹងបានថាគ្មានកន្លែងណាក្រៅពីកន្លែងចំណតរថយន្តក្រុងដែរ។

ភ្ញៀវទេសចរណ៍ពីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ ឬពីក្រុងព្រះសីហនុទៅភ្នំពេញដែលធ្វើដំណើរតាមរថយន្តក្រុង អ្នកណាក៏អាចមើលឃើញដែរ។ វាគួរឲ្យអាម៉ាស់ណាស់សម្រាប់យើងជាខ្មែរដែលមិនរវល់ ឬឈឺក្បាលនឹងបញ្ហាដូច្នេះ។ វាគួរណាស់តែអ្នកទទួលខុសត្រូវចំណតនេះ ឬអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការសម្អាតកន្លែងនោះ ដើម្បីឲ្យអ្នកទេសចរណ៍ដែលចំណាយពេលវេលាទៅទស្សនាទីក្រុងមួយនេះ ពេលចុះពីលើរថយន្តទៅ បានស្រឡះមុខស្រឡះមាត់ផង។ មិនមែនពេលដែលចេញពីរថយន្តទៅ ពួកគេត្រូវបានស្វាគមន៍ដំបូងដោយសត្វរុយនោះទេ!!!
ដោយបំណងស្ថាបនាពី Cool Love…



















