មន្តស្នេហ៍កណិការ
************
សម្រស់វង់ភ័ក្ត្រដក់ជាប់ដួងចិត្ត
ពេលជួបវរមិត្តនាគ្រាទីមួយ
សេចក្តីស្នេហាដុះពន្លកត្រួយ
ចាប់ផ្តើមចេះព្រួយខ្វល់ពីរូបស្រី។
បេះដូងធ្លាប់ស្លាប់ចាប់ផ្តើមកម្រើក
តែរាត្រីខ្នើតហាក់ខ្វះរស្មី
ដោយសាររូបបងមិនហ៊ានស្រដី
ប្រាប់ដួងចិត្តថ្លៃចំពោះកន្និដ្ឋា។
ចង់ថ្លែងសូរស័ព្ទប្រាប់ដួងចិត្តពិត
ក្រែងអូនអាណិតដាក់ទានស្នេហា
តែនៅមិនហ៊ានខ្លាចខកប្រាថ្នា
ទ្រាំលាក់ចិន្តាខ្វល់ពីបំណង។
កណិការ*ជាឈ្មោះស្រស់ម្ចាស់ដួងចិត្ត
ទេពីល្អពិតនៅបាត់ដំបង
វាចាពិរោះសមភ័ក្ត្រកន្លង
ញញឹមម្តងៗស្ទើរទ្រាំពុំបាន។
ចង់តែស្ទុះឱបឲ្យសមចិត្តខ្នាញ់
សមចិត្តស្រឡាញ់ចំពោះកល្យាណ
ចង់តែថែថើបពេញទាំងអង្គប្រាណ
ចង់រួមសុខសាន្តពេញមួយជីវិត។
ចង់ឃើញមុខអូនមុនគេរាល់ព្រឹក
បើកភ្នែករឭកមានអូនណែបនិត
ញញឹមដាក់បងដោយក្តីស្នេហ៍ស្និទ្ធ
កៀកកើយកាយកិតរួមចិត្តតែមួយ។
លោកតាម្ចាស់ដីដំបងក្រញូង
មានឫទ្ធិវេទរង្សសូមមេត្តាជួយ
ប្រាប់នាងឲ្យដឹងថាខ្ញុំរែងព្រួយ
បេះដូងរញ្ជួយព្រោះស្រឡាញ់ស្រី។
ដងស្ទឹងសង្កែសូមអ្នកជួយផ្តាំ
ស្ពានថ្មជួយចាំប្រាប់ពាក្យសំដី
ស្ពានដែកសូមជួយធ្វើជាសាក្សី
ថាខ្ញុំស្នេហ៍ស្រីស្នេហ៍ពិតដោយស្មោះ។
*កណិការ ជាឈ្មោះដែលអ្នកនិពន្ធដាក់ឲ្យ ដើម្បីរក្សាភាពសម្ងាត់របស់នាង។
និពន្ធដោយ Cool Love
នារាត្រីក្រុងបាត់ដំបង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧
សម្រួលចុងក្រោយ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៧












Bunthoeurn
December 31, 2009 at 12:41 pm
Wow Coolluve, this poem really cool and too shock to hear that. Mr. Coollove how is your love now? I found that you are really love Manika…
បន្តាប់ពីអានកំណាព្យអ្នក ចិត្តខ្ញុំច្បាស់ជាក់អ្នកស្នេហ៍ពិត
ថ្លែងពីប្រវត្តេរឿងអឌិត(អតីត) លើកមកគិតពេលបច្ចុប្បន្ន។
ចុះយ៉ាងមេចហើយស្រស់តូចតន់ ដែលអ្នកខំបន់ផ្សងប្រាថ្នា
សង្ឃឹមថាជួបមិនព្រាត់ឡើយណា ជាគូរសង្ខារៀងរហូត។
Dear Mr. Coollove
When I have enough time I’ll response your poetries…..