ស្នេហ៍បឋមវ័យ
ស្នេហ៍បឋមវ័យកាលនៅសិក្សា
វត្តក្រាំងសាលាអនុវិទ្យាល័យ
អូនថ្នាក់ប្រាំពីរបងថ្នាក់ប្រាំបី
សម្រស់មាសថ្លៃល្អល្អះដាច់គេ។
ស្នេហាដំបូងបងមិនហ៊ានប្រាប់
តឹងទ្រូងស្ទើរស្លាប់នឹកអូនស្ទើរក្ស័យ
រាត្រីមកដល់បន់ឲ្យតែថ្ងៃ
នឹងបានឃើញស្រីនៅឯសាលា។
រាល់ព្រឹកបងតែងចាំលួចមើលអូន
គន់រាងស្រឡូនសក់វែងប៉្រះស្មា
សម្លេងពិរោះសមនឹងភក្ត្រា
រីកិរិយាថ្លៃល្អឥតខ្ចោះ។
រាល់ពេលចេញលេងបងតែងសំឡឹង
រួចគិតសញ្ចឹងពីដួងចិត្តស្មោះ
អារម្មណ៍បែបនេះមិនដែលមានសោះ
បេះដូងកម្លោះជាប់ចិត្តត្រឹមស្រី។
ចង់ថ្លែងសារស័ព្ទប្រាប់ដួងចិត្តពិត
ក្រែងអូនអាណិតដល់ចិត្តភក្ដី
តែមួយខ្លាចអូននាងមិនប្រណី
នោះរៀមពិតក្ស័យសង្ខារមិនខាន។
ស៊ូទ្រាំលាក់ស្នេហ៍ឱបទុក្ខម្នាក់ឯង
កើយក្ដីចម្បែងរាល់ពេលសម្រាន
រង់ចាំវេលាដឹងចិត្តកល្យាណ
នឹងប្រាប់ឲ្យក្សាន្តពីបំណងស្នេហ៍។
និពន្ធដោយ ជំនោរស្នេហ៍ (Cool Love)












គឹមសុខា
July 24, 2009 at 10:05 pm
និយាយដល់រឿងស្នេហ៍សូមសាសងវ័យក្មេងកន្លងរឿងស្នេហ៍អតីត
សេ្នហាដំបូងក្នុងជីវិតនឹករឿងអតីតស្នេហ៍វ័យកុមារ។
ធុញណាស់!!!ហើយគួរសរសើរផងដែរកំណាព្យនេះពីរោះសូមលាថ្ងៃក្រោយជួបទៀត!!!!!!!!!!!!!
if very wonderful
July 21, 2010 at 3:41 pm
i am very surprise when i read this. i don’t know who are u that make this and sorry pong me don’t know english very well.i wish good health and study. thank
គឹមសុខា
October 10, 2010 at 12:31 pm
កុំប្រាជ្ជចាកក្បួន7.10.2010
វិជ្ជាជាទ្រព្យគាប់ប្រសើរ
នាំមនុស្សយើងដើរត្រង់ផ្លូវសុខ
វិជ្ជាកកើនចម្រើនភូមិស្រុក
វិជ្ជានាំសុខសព្វជនប្រុសស្រី។
មានវិជ្ជាមានទ្រព្យជាពាក្យពិត
ញ៉ាំងឲ្យជីវិតមានសេរី
មានជនគេតែងក្រែងភក្តី
ទោះហាស្ងាបក្តីជនគេស្តាប់ដែរ។
រៀនចេះរៀនដឹងពង្រឹងស្មារតី
កុំភ្លេចនូវអ្វីដែលជនបុព្វេ
បានធ្វើលើខ្លួនខ្ជួនលោកខំថែ
ចូរកុំងាករេត្រូវថែឲ្យមាំ។
អក្សរសាស្រ្តវប្បធម៌ជាគ្រឹះជាតិ
កាលបើឃ្លាងឃ្លាតហើយចាកលំនាំ
ប្រែប្រួលក្លាយចាកញ៉ាំងទុក្ខក្រៀមក្រំ
វិបត្តិដ៏ធំប្រាជ្ញចាកក្បួនដើម៕
ដោយៈមុនីបុត្តោ-គឹមសុខា