នឹកអូន

រាត្រីសែនស្ងាត់គ្មានដួងចន្ទ្រា
សំឡឹងមេឃាដ៏សែនខ្ពស់ឆ្ងាយ
នឹកដល់សង្សារដែលព្រាត់ពីកាយ
ដួងចិត្តនឹកស្តាយរឿងដែលកន្លង។

បើពេលវេលាអាចត្រឡប់ក្រោយ
បងមិនបណ្តោយឲ្យអូនសៅហ្មង
បងគួររក្សាស្នេហ៍ជាប់ចំណង
ថ្នាក់ថ្នមនួនល្អងដោយក្តីមេត្តា។

តែមិនអាចទេវេលាមិនចាំ
ស្នេហាប្រេះស្រាំមិនអាចផ្សះផ្សារ
ប្រៀបដូចខ្យល់បក់នាំយកក្លិនផ្កា
ឆ្ងាយពីនាសាសល់ត្រឹមអាល័យ។

យប់នេះងងឹងថ្ងៃស្អែកភ្លឺច្បាស់
តែស្នេហាផ្លាស់សល់ត្រឹមស្រមៃ
ដួងចិត្តខ្ទេចខ្ទាំគ្រាំទ្រូងរីងរៃ
នឹកហួសនិស្ស័យដែលគ្មានថ្ងៃជួប។

និពន្ធដោយ Cool Love

Leave a Reply