RSS

ប្រជាពលរដ្ឋ​នាំ​គ្នា​ភ្ញាក់​ផ្អើលពាក្យ​ចចាម​អារាម​​រឿង​ទូរស័ព្ទ​លេខ​ក្រហម និង​លេខ​ចំឡែក

24 Apr

ក្នុង​កំឡុង​ពេលប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​ពាក្យ​ចចាមអារាម​ពី​ចំណោម​ប្រជាពលរដ្ឋ​ជាច្រើន​និយាយ​​អំពី​លេខ​ទូរស័ព្ទ​ហៅ​ចូល​ចំឡែកៗ​ប្រល័យ​ជីវិត​មនុស្ស​អស់​បួន​ប្រាំ​នាក់ ដែល​ធ្វើ​ឲ​មាន​ការ​ភ្ញាក់​ផ្អើល និង​ការ​ផ្តាំ​ផ្ញើរ​បង​ប្អូន ញាតិមិត្ត​តៗ​គ្នា​ស្ទើរ​ពេញ​ប្រ​ទេសថា​កុំ​ឲ​ទទួល​ទូរស័ព្ទ​លេខ​ចំឡែក​ទាំង​នោះ។

មាន​អ្នក​ខ្លះ​និយាយ​ថា មាន​លេខ​ទូរស័ព្ទ​ហៅ​ចូល​ពណ៌​ក្រហម ហើយ​អ្នក​ទទួល​ការ​ហៅ​ចូល​នោះ​បាន​ស្លាប់​ដោយ​សារ​ទូរស័ព្ទ​របស់​ខ្ឡួន​បាន​ផ្ទុះ​ពេល​កំពុង​និយាយ។ អ្នក​ខ្លះ​ទៀត​និយាយ​ថា មាន​លេខ​ទូរស័ព្ទ​ពណ៌​ក្រហម​ហៅ​ចូល ហើយ​អ្នក​ទទួល​ទូរស័ព្ទ​នោះ​ក្រោយ​ពី​និយាយ​បាន​ប្រហែល​ពីរ​ម៉ោង​ក៏​បាន​គាំង​បេះដូង​ស្លាប់។

មនុស្ស​មួយ​ចំនួន​ទៀត​និយាយ​ថា មាន​ទូរស័ព្ទ​ហៅ​ចូល​លេខ​៩៩៩៩៩៩៩៩៩ ឬ ០០០០០០០០០ ហើយ​អ្នក​ទទួល​ការ​ហៅ​ចូល​បាន​ស្លាប់​ដោយ​សារ​ទូរស័ព្ទ​ផ្ទុះ​ពេល​កំពុង​និយាយ។

ទោះ​បី​ជា​យ៉ាង​ណា ការ​និយាយ​ខាង​លើ​នេះ​មិន​មាន​ប្រភព​ច្បាស់​លាស់​ទេ វា​គ្រាន់​តែ​ជា​ពាក្យ​ចចាម​អារាម​​និយាយ​ត​គ្នា​ប៉ុណ្ណោះ។

សម្រាប់​ប្រជាពលរដ្ឋ​ជាច្រើន មាន​ការ​ជឿ​ស្លុងតែ​ម្តង​លើ​រឿង​បែប​នេះ ស្រប​ពេល​ដែល​អ្នក​ខ្លះ​ធ្លាប់​បាន​ទស្សនា​រឿង​ខ្មោច​​ដែល​មាន​លំនាំ​ស្រដៀង​គ្នា​នេះ។

ប៉ុន្តែ​បើ​សិន​ជា​យើង​ពិចារណា​តែ​បន្តិច ប្រាកដ​ជាគិត​ថា វា​មិន​អាច​ទៅ​រួច​ទេ។ ទី​១ វា​គ្រាន់​ជា​ពាក្យ​ចចាម​អារាម​ដែល​មិន​មាន​ប្រភព។ ទី​២ គ្មានលេខ​ទូរស័ព្ទ​៩៩៩៩៩៩៩៩៩ និង ០០០០០០០០០ ទេ​នៅ​ស្រុក​ខ្មែរ។ ទី​៣ ទូរស័ព្ទ​វា​អាច​ផ្ទុះ​មែន ប៉ុន្តែ​វា​ជា​រឿង​កម្រ​បំផុត​ក្នុង​លោក​នេះ ដូច្នេះ​វា​មិន​អាចទៅ​រួច​ទេ​ដែល​ត្រឹម​តែ​មួយ​ពេល​ខ្លី​ មាន​ការ​ផ្ទុះ​ដល់​ទៅ​បួន​ប្រាំ​ករណី​បែប​នេះ។ ទី​៤ ធម្មតា​លេខ​ទូរស័ព្ទ​ហៅ​ចូល​ភាគ​ច្រើន​បំផុត​គឺ​ពណ៌​ខ្មៅ ហើយ​បើ​ចង់​ដូរ​ពណ៌​លេខហៅ​ចូលឲ​មាន​ពណ៌​ផ្សេង​វិញ មាន​តែ​ទូរស័ព្ទ​សេរី​ទំនើបមួយ​ចំនួន​ទេ​ដែល​អាច​ធ្វើ​បាន ប៉ុន្តែ​គ្រប់​លេខ​ដែល​ហៅ​ចូល វា​ចេញ​តាម​ពណ៌​ដែល​យើង​បាន​កំណត់​ទាំង​អស់។ ទី​៥ បើ​មាន​ករណី​បែប​នេះ​មែន អាជ្ញាធរ​ប្រាកដ​ជា​ចាត់​វិធាន​ការ​ភ្លាមៗ​មិន​ខាន។ល។

 
Leave a comment

Posted by on April 24, 2008 in Rumor

 

Tags: , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: