RSS

HELLO Point (TM Company) Works too Slow

20 May

ថ្ងៃនេះ ខ្ញុំ​បាន​ទៅ​បើក​លេខ​ទូរស័ព្ទ​ថ្មី​មួយ​នៅ​ HELLO Point ដែល​ជា​ការិយាល័យ​មួយ​សម្រាប់​ជួយ​សម្រួល​ដល់អតិថិជន​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ហេឡូ ០១៥-០១៦។ ការិយាល័យ​នេះ​ស្ថិត​នៅ​ក្នុង​បរិវេណ​ភ្នំពេញ​សិនធ័រ ដែលនៅមិន​ឆ្ងាយ​ប៉ុន្មានពី​វិមាន្យ​ឯករាជ្យ។

ខ្ញុំ​បាន​រង់​ចាំ​លេខ​រៀង​អស់​រយៈ​ពេល​ជាង​មួយ​ម៉ោង ហើយ​ជា​លទ្ធផល​ខ្ញុំ​មិន​បាន​អ្វី​ទាំង​អស់។ អ្វី​ដែល​ជា​ការ​កត់​សម្គាល់​របស់​ខ្ញុំ​គឺ​ថា បុគ្គលិក​ភាគ​ច្រើន​ពេល​ថ្ងៃ​ត្រង់​ហាក់​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​លើ​ការងារទាល់​តែ​សោះ។ នារីៗ​ជជែក​គ្នា​លេង​សើច​សប្បាយ​ហាក់​មិន​ខ្វល់​ពី​ការ​រង់​ចាំ​របស់​ភ្ញៀវឡើយ។ វា​ខុស​ពី​ពេល​ដែល​ការិយាល័យ​នេះ​បើក​ដំបូង ខ្ញុំ​បាន​ទៅ​ទី​នោះ​ម្តង​ដែរ ហើយ​បុគ្គលិក​ពេល​នោះ​រួស​រាយ​រាក់​ទាក់​សម្បើម​ណាស់ ហើយ​ដែល​វា​ផ្ទុយ​ពី​ពេល​នេះ​១៨០​ដឺគ្រេ។

នេះ​មិន​មែន​មាន​តែ​ខ្ញុំ​ទេ​ដែល​យល់​ថា​កន្លែង​នេះ​ធ្វើ​ការ​យឺត សូម្បី​តែ​អ្នក​អង្គុយ​រង់​ចាំ​មួយ​ចំនួន​ទៀត​ក៏​រអ៊ូ​អំពី​ការ​យឺត​យ៉ាវ​នេះ​ដែរ។ ខ្ញុំ​មិន​ដឹង​ថា​តើ​ពេល​ថ្ងៃ​ត្រង់ដូច្នេះ (ម៉ោង ១២ កន្លះ ដល់​ម៉ោង ១៤) ​ជា​ពេល​បុគ្គលិក​សម្រាក​ឫ​យ៉ាង​ណា ទើប​គេ​នាំ​គ្នា​និយាយ​គ្នា​លេង​ ហើយ​មិន​ខ្វល់​ពី​ការ​រង់​ចាំ​របស់​អតិថិជន​ដូច្នេះ។

និយាយ​ឲ្យ​ចំ​ទៅ ខ្ញុំ​មាន​ការ​មួរម៉ៅ​ដែរ​ដែល​ទៅ​អង្គុយ​រង់​ចាំ​ហាក់​ដូច​ជា​ទៅ​សុំ​ទាន​គេ​យ៉ាង​យូរ​បែប​នេះ។

បើ​សិន​ជា​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​បាន​អាន ឫ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ គួរ​តែ​ចាត់​ចែង​រៀប​រយ​បុគ្គលិក​ផង។

ដោយ​បំណង​ល្អ​ពី​អតិថិជនក្រុមហ៊ុន TM។

 
Leave a comment

Posted by on May 20, 2008 in Others

 

Tags: ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: