RSS

Government and NGOs Organized Child Day

03 Jun

ថ្ងៃទី​០៣ ខែ​មិថុនា ឆ្នាំ​២០០៨ នៅ​លើ​សួន​ច្បារ​សម្តេច ហ៊ុន សែន ខាង​មុខ​កាស៊ីណូណាហ្គា​ដែល​លេច​ធ្លោរ​បាំង​បាត់អគារ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ អគារ​រដ្ឋ​សភា និង​អគារ​ពុទ្ធសាសន​បណ្ឌិត​នោះ មាន​ការ​ប្រារព្ធខួប​អនុស្សាវរីយ៍​លើក​ទី​៥៩ ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ក្រោម​ប្រធាន​បទ “​ការ​ថែ​ទាំ​សុខភាព​ទារក និង​កុមារ គឺ​ជា​ការ​អភិវឌ្ឍន៍​” និង​ខួប​ទី​៧ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២​មិថុនា ក្រោម​ប្រធាន​បទ “​ការ​អប់រំ​គឺ​ជា​ដំណោះ​ស្រាយ​ដ៏​សម​ស្រប​ចំពោះ​ពលកម្ម​កុមារ​”។

ទិវានេះ​រៀប​ចំ​ដោយ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​សង្គម​ស៊ីវិលជា​ច្រើន​ដែល​ធ្វើ​ការ​ជាមួយ​កុមារ ដោយ​មាន​ការ​ចូល​រួម​ជា​កិត្តិយស​ពី​សំណាក់ ឯក​ឧត្តម សុខ អាន និង​លោក​ជំទាវ ជា​គណៈ​អធិបតី។

សន្តរកថា​ជា​ច្រើន​ត្រូវ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​នោះ​ដោយ​ផ្តោត​ជា​សំខាន់​អំពី​ការ​ទប់​ស្កាត់ពលកម្ម​កុមារ និងអំពើ​ហិង្សា​លើ​កុមារ និង​ការ​ជំរុញ​ការសិក្សាអប់​រំ​ដល់​កុមារ។

ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់​សម្គាល់​នា​ទិវា​នោះ គឺ​មាន​កុមាររើស​សម្រាម​ប្រមាណ​៦​ឬ​៧​នាក់​មក​រើស​សំបក​ដប​ទឹក​សុទ្ធ និង​កម្ទេច​កម្ទីរ​ដែល​គេ​បោះ​ចោល​នៅ​ទី​នោះ ក្នុង​ខណៈ​ពេល​ដែល​កុមារ​ជា​ច្រើន​រយ​នាក់​កំពុង​ស្រែក​ហ៊ោរ​សប្បាយ​រីក​រាយ លែង​ល្បែង​កំសាន្ត ច្រៀង​រាំ សម្តែង​សិល្បៈ។ កុមារ​ទាំង​នេះ​ត្រូវ​បាន​គេ​មើល​រំលង និង​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់។ តើ​មាន​កុមារ​ប៉ុន្មាន​នាក់​ទៀត​ដែល​កំពុង​ប្រកប​របរ​បែប​នេះ​ដើម្បី​ចិញ្ចឹម​ជិវិត និង​គ្រួសារ ?

គោល​នយោបាយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​រដ្ឋាភិបាល​ហាក់​ដូច​ជា​មាន​ការ​អនុវត្ត​យឺត​យ៉ាវ​ណាស់​សម្រាប់​លើក​តម្កើង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ដែល​អាច​ឲ្យ​ឪពុក​ម្តាយ​បញ្ជូន​កូន​ទៅ​សាលា​បាន​គ្រប់​គ្នា។

ក្រុម​កុមារ​សម្តែង​របាំ​ខាង​មុខ​វេទិកា​គណៈអធិបតី

កុមារ​ក្រី​ក្រ​កំពុង​រើស​សម្បក​ទឹក​សុទ្ធ និង​សំណល់​ដែល​គេ​បោះ​ចោល

ក្រុម​កាយឫទ្ធិ​ត្រៀម​ប្រគល់​ប៉ោង​ប៉ោង​ដល់​គណៈអធិបតី​ដើម្បី​បង្ហោះ​អបអរ​សាទរ

កុមារ​ក្រី​ក្រ​កំពុង​រើស​សម្បក​ទឹក​សុទ្ធ និង​សំណល់​ដែល​គេ​បោះ​ចោល

 
Leave a comment

Posted by on June 3, 2008 in Social Events

 

Tags: , , , , , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: