RSS

ទិវា​រំឭក​ខួប​អនុស្សាវរីយ៍​ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​លើក​ដំបូង​នៅ​កម្ពុជា

15 Jun

រាជធានី​ភ្នំពេញ : អង្គការ​សមាគម​ចំនួន​ប្រាំបួន ដែល​​រួម​មាន អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា សមាគម​មិត្ត​វិចិត្រករ​ខ្មែរ សមាគម​សិល្បៈករ​ខ្មែរ សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា សមាគម​សិក្សា​ផ្នែក​ប្រវត្តិវិទ្យា​សិលាចារិក សមាគម​កម្ពុជា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា និង​សារព័ត៌មាន​ដើម​អម្ពិល កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​មិថុនា ឆ្នាំ​២០០៨ នៅ​បរិវេន​សួនច្បារ​សាធារណៈ​ទល់​មុខ​វត្ត​បុទុមវត្តី បាន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ជា​ប្រវត្តិសាស្ត្រ​ដំបូង​បង្អស់​នៅ​កម្ពុជា ដើម្បី​រំឭក ខួប​អនុស្សាររីយ៍​ឆ្នាំ​ទី​៤៦ នៃ​ថ្ងៃ​ដែល​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ​បាន​ប្រកាស​សាល​ក្រម​ទទួល​ស្គាល់ និង​ប្រគល់ “ប្រាសាទ​ព្រះ​វិហារ” ជាទី​សក្ការៈ មក​ឲ្យ​កម្ពុជា​វិញ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២

ពិធី​នេះ មាន​ការ​ចូល​រួម​ពី​ព្រះសង្ឃ ​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ អ្នក​សិល្បៈ ភ្នាក់ងារ​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ជាច្រើន ព្រម​ទាំង​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ CTN ទៀត​ផង។

សន្តរកថា​ជាច្រើន​នៅ​ក្នុង​ពិធី​នេះ បាន​ផ្តោត​លើ​ប្រវត្តិ​ប្រាសាទ​ព្រះ​វិហារ ការ​រំលោភ​កាន់​កាប់​ប្រាសាទ​ដោយ​ប្រទេស​សៀម​កាល​ពី​អតីតកាល ព្រះ​រាជ​បូជនីយកិច្ច​របស់​សម្តេច​ព្រះ​បាទ នរោត្តម សីហនុ ក្នុង​ការ​ទាមទារ​ពប្រាសាទ​ព្រះ​វិហារ ការ​កាត់​ក្តី​របស់​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ​ដែល​សម្រេច​ប្រគល់​ប្រាសាទ​នេះ​មក​ឲ្យ​ខ្មែរ​វិញ ទិសដៅ​អភិវឌ្ឍន៍តំបន់​ទេសចរណ៍​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ និង​ការ​ជំរុញ​គាំ​ទ្រការ​ដាក់​ប្រាសាទ​ព្រះ​វិហារ​ចូល​ជា​សម្បត្តិ​បេតិកភ័ណ្ឌ​ពិភពលោក។

ក្រៅ​ពី​នេះ​ក៏​មាន​ការ​សំដែង និង​ច្រៀង​ចម្រៀង​ដែល​ទាក់​ទង​នឹង​ប្រាសាទ​ព្រះ​វិហារ​ដោយ​ក្រុម​សិល្បៈករ​ខ្មែរ​ល្បីៗ​ជា​ច្រើន​រូប។

សម្រាប់​ពិធី​នេះ​ ក៏មាន​ការ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ឥស្សរជន​ជាន់​ខ្ពស់​ខ្មែរ​ ដូច​ជា​ព្រះ​ករុណា​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​អង្គ​ទ្រង់​បាន​ផ្ញើ​ជូន​ព្រះ​សារ​លិខិត​គាំ​ទ្រ​ចំពោះ​ការ​បង្កើត​ព្រឹត្តិការណ៍​នេះ ​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ លោក ហ៊ុន សែន ក៏​បាន​ឧបត្ថម្ភ​ជា​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន ១០.០០០​ដុល្លា​សហរដ្ឋ​អាមេរិក ហើយ​ឯកឧត្តម កែប ជុតិមា ក៏​បាន​បរិច្ចាក​ប្រាក់​ចំនួន ៥.០០០​ដុល្លា​សហរដ្ឋ​អាមេរិក​ផងដែរ ព្រម​ទាំង​ការ​បរិច្ចាក​ពី​សប្បុរសជន​ជាច្រើន​ទៀត។

ខាង​ក្រោម​ជារូបភាព​ជាច្រើន​​អំពី​ពិធី​នេះ

លោក អ៊ិត សេដ្ឋា និង​កញ្ញា ខៀវ សាណា ពិធីករ​ទូរទស្សន៍ CNT លោក អៀង ស៊ីធុល លោក សយ សុភាព អ្នក​យក​ព័ត៌មាន​ទូរទស្សន៍ CTN អ្នកនាង ម៉េង កែវពេជ្ជតា អ្នក​ចម្រៀង​ខ្មែរ លោក ហ៊ួ ឡាវី អ្នក​ចម្រៀង​ខ្មែរ ការ​សម្តែង​របស់​ក្រុម​សិល្បករ​ខ្មែរ​អំពី​ប្រាសាទ​ព្រះវិហារ ការ​សម្តែង​របស់​ក្រុម​សិល្បករ​ខ្មែរ​អំពី​ប្រាសាទ​ព្រះវិហារ ការ​សម្តែង​របស់​ក្រុម​សិល្បករ​ខ្មែរ​អំពី​ប្រាសាទ​ព្រះវិហារ ការ​សម្តែង​របស់​សិល្បករ​ខ្មែរ​អំពី​ប្រាសាទ​ព្រះវិហារ សារ​អំពី​ប្រសាទ​ព្រះវិហារ គណៈកម្មការ​កាត់​ខ្សែបូរ​ទស្សនា​ការ​តាំង​ពិពណ៌​រូបថត​អំពី​ប្រាសាទ​ព្រះវិហារ គណៈកម្មការ​កាត់​ខ្សែបូរ​ទស្សនា​ការ​តាំង​ពិពណ៌​រូបថត​អំពី​ប្រាសាទ​ព្រះវិហារ

 
2 Comments

Posted by on June 15, 2008 in Social Events

 

Tags: , , , , , , , , , ,

2 responses to “ទិវា​រំឭក​ខួប​អនុស្សាវរីយ៍​ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​លើក​ដំបូង​នៅ​កម្ពុជា

  1. Sophat

    June 17, 2008 at 9:46 pm

    អរគុណ​ច្រើន​ដែល​បាន​ចែក​រំលែក​ព័តមាន​និង​រូបភាព។ ខ្ញុំ​មិន​បាន​ឃើញ​រូបភាព​ច្រើន​និង​ច្បាស់ៗ​យ៉ាង​នេះ​ទេ​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​នានា។

     

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: