RSS

ថ្ងៃ​អាទិត្យ​នៅ​អំពែ​ភ្នំ

05 Sep

ថ្ងៃ​នេះ មិត្ត​ភក្តិ​បបួល​ទៅ​ហូបផឹក (ស៊ីផឹក) ​នៅ​រមណីយដ្ឋាន​អំពែ​ភ្នំ។ ខាន​មក​ទី​នេះ​ជិត ១០​ឆ្នាំ​ហើយ តែ​អ្វីៗ​ហាក់​គ្មាន​ផ្លាស់​ប្ដូរ​សោះ មាន​តែ​កាន់​តែ​ចាស់​ឡើងៗ។

តាម​ពិត​ទៅ បំណង​ដំបូង​គឺ​ចង់​ទៅ​លេង​រមណីយដ្ឋាន​គិរីរម្យ​ឯ​ណោះ​ទេ ប៉ុន្តែ​បើក​រថយន្ត​បាន​បន្តិច​ទៅ មាន​អារម្មណ៍​ថា​ខ្ជិល ក៏​សម្រេច​ចិត្ត​ទាំង​អស់​គ្នា​ថា​មក​សំចត​ត្រឹម​អំពែរ​ភ្នំ​វិញ។

ម្ហូប​នៅ​ទី​នេះ​ថ្លៃ​គួរ​សម​ដែរ អាច​ថា​ថ្លៃ​ជាង​រមណីយដ្ឋាន​ទន្លេ​បាទី ឬ​ភ្នំ​តាម៉ៅ។ បើ​ប្រៀប​ធៀប​បរិមាណ និង​តម្លៃ ម្ហូប​ដែល​ថ្លៃ​ជាង​គេ​គឺ​ម្ហូប​សត្វ​អង្ក្រង។ មួយ​ចាន​ធំ (ធំ​តែ​ចាន តែ​ម្ហូប​បាន​ពីរ​ម៉ាត់​ម្នាក់) តម្លៃ ២០,០០០​រៀល។ ខំ​ត​ថ្លៃ​អស់​ហើយ នៅ​ត្រឹម​តម្លៃ​ប៉ុណ្ណឹង។ ប៉ុន្តែ​វា​ជា​អាហារ​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ ហើយ​រសជាតិក៏​មិនអន់​ដែរ។

បន្ទាប់​ពី​ផឹកហូប​អស់​មួយកំណាត់​ថ្ងៃ ក៏​បាន​ត្រឡប់​មក​លំនៅដ្ឋាន​វិញ។ ខំ​ផឹក​ឲ្យ​ហើយ មុន​ពេល​គេ​ចាប់​ផ្ដើម​អនុវត្ត​ច្បាប់​ចរាចរ​ថ្មី ដោយ​ផាក​ពិន័យ​ចំពោះ​អ្នក​បើក​បរ​ដែល​ស្រវឹង។

គួរ​បញ្ជាក់​ថា មន្រី​នគរបាល​នឹង​ចាប់​ផ្ដើម​ផាក​ពិន័យ​អ្នក​បើក​បរ​ដែល​ពិសារ​ស្រា ពី​ថ្ងៃ​ទី ០១ ខែ​តុលា ឆ្នាំ ២០១០ ខាង​មុខ​នេះ​តទៅ។ ប៉ុន្តែ​មិន​ដឹង​ថា អាច​អនុវត្ត​ទៅ​បាន​ដែរ​ឬ​អត់ ព្រោះថា​ប្រជាពលរដ្ឋ​ខ្មែរសព្វ​ថ្ងៃ ជាពិសេស​​មន្ត្រី​នគរបាល​ភាគ​ច្រើន​ជា​អ្នក​ចូល​ចិត្ត​ពិសារ​ស្រា​យ៉ាង​សំបើម​។ មាន​តែ​ពេលវេលា​ទេ ដែល​អាច​បញ្ជាក់​បាន…៕

អាហារ​សម្រន់​ពេល​ទៅ​ដល់​កន្លែង​កំសាន្ត​ភ្លាម

អាហារ​នៅ​អំពែ​ភ្នំ មាន​មាន់​ឆារ​ជាមួយ​ស្លឹក​គ្រៃ មាន់​ឆារ​ក្ដៅ កង្កែប​ប្រឡាក់​អំបិល​ម្ទេស​អាំង ត្រកួន​ឆារ​គ្រឿង​ក្នុង ឆារ​អង្ក្រង។ល។

ស្ពាន​យោល ដែល​ហាក់​ដូច​ជា​ទ្រុឌ​ទ្រោម​បន្តិច​ទៅ​ហើយ

ស្ពាន​យោល

 
Leave a comment

Posted by on September 5, 2010 in Cambodia Landscape, Life Style Focus

 

Tags: , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: