RSS

ទី​ភ្នាក់ងារ​ណាសា​នឹង​បង្ហោះ​យាន​អង្កេត​មួយ​ចូល​ទៅ​ក្នុង​បរិយាកាស​ព្រះ​អាទិត្យ

06 Sep


មានរឿងជាច្រើន​ដែល​យើង​មិន​យល់​អំពី​ព្រះ​អាទិត្យ។ តាមពិត ផ្នែក​ភាគ​ច្រើន​បំផុត យើង​អាច​ត្រឹម​តែ​ទស្សន៍​ទាយ​ប៉ុណ្ណោះ ទោះ​បី​ទី​ភ្នាក់ងារ​ណាសា​ចង់​ជ្រោម​ជ្រែង​ការ​អង្កេត​របស់​យើង​ឲ្យ​កាន់​តែ​ពេញ​លេញ​ក្ដី។ ទី​ភ្នាក់ងារ​នេះ​នឹង​ប្រកាស​បេសកកម្ម​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា ការ​អង្កេត​ប្រព័ន្ធ​ព្រះ​អាទិត្យ​ដ៏​អស្ចារ្យ ដែល​នឹង​បញ្ជូន​យាន​អង្កេត​មួយ​គ្រឿង​ទៅ​កាន់​ព្រះ​អាទិត្យ។

យានអង្កេត​នេះ​ ដែល​នឹង​មាន​ទំហំ​ប៉ុន​រថយន្ត​តូច​មួយ​គ្រឿង ត្រូវបាន​ចរនា​ឡើង​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ក្នុង​អ្វី​ដែល​គេ​គិត​ថា​ជា​តំបន់​ក្ដៅ​បំផុត​របស់​ព្រះ​អាទិត្យ ដូចជា​ផ្ទៃ​ខាង​ក្រៅ​របស់​ព្រះ​អាទិត្យ​ជា​ដើម។ កូរ៉ូណា ដែល​ជា​ផ្ទៃ​របស់​ព្រះ​អាទិត្យ គេ​ប៉ាន់​ប្រមាណ​ថា​អាច​ក្ដៅ​ជាង​បរិយាកាស​រាប់​រយ​ដង​ឯ​ណោះ។

រហូត​ដល់​ទី​បំផុត យាន​អង្កេត​នេះ​នឹង​ប្រើ​ប្រាស់​បន្ទះ​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ​ពីរ​ប្រភេទ​ខុសៗ​គ្នា​ដើម្បី​ប្រមូល​ថាមពល។ បន្ទះ​មេ​មួយ​ដែល​នឹង​ប្រតិបត្តិការ​កំឡុង​ពេល​ធ្វើ​ដំណើរ​ដើម្បី​ផ្គត់​ផ្គង់​ថាមពល​ក្នុង​ការ​រុញ​ច្រាន​យាន ខណៈ​បន្ទះ​ទី​ពីរ​នឹង​ត្រូវ​បាន​ផលិត​ពី​បន្ទះ​ដែល​មាន​សារធាតុ​ត្រជាក់ និង​សរសៃ​រ៉េស៊ីស្តង់​កំដៅ សម្រាប់​នៅ​ពេល​ឧបករណ៍​ស្រាវ​ជ្រាវ​ធ្វើ​ការ​សិក្សា​អំពី​ព្រះ​អាទិត្យ​ក្នុង​ចម្ងាយ ៣.៧​លាន​ម៉ៃយ៍។ នេះ​ជា​ចំណុច​ដែល​យើង​អាច​ដឹង​បាន​ថា​យើង​នៅ​មិន​ទាន់​មាន​បច្ចេកវិទ្យា​ដើម្បី​សិក្សា​អំពី​ព្រះ​អាទិត្យ​បាន​នៅ​ឡើយ ពីព្រោះ​កម្ដៅ​ដែល​ភាយ​យ៉ាង​ខ្លាំង រហូត​ដល់ ១៤០០​អង្សារ​សេ អាច​កម្ទេច​យាន​អង្កេត​បាន។

ក្នុង​ពេល​នេះ បេសកកម្ម​អង្កេត​ប្រព័ន្ធ​ព្រះ​អាទិត្យ​ដ៏​អស្ចារ្យ មាន​គោល​បំណង​នឹង​បង្ហោះ​នៅ​ឆ្នាំ ២០១៨។

ដក​ស្រង់ និង​បកប្រែ​ពី dvice.com

 
Leave a comment

Posted by on September 6, 2010 in Science

 

Tags: , , , , , , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: