RSS

រូបភាព​ផែនដី​យ៉ាង​ស្រស់​ស្អាត​​ចេញ​ផ្សាយ​ដោយ​ណាសា

24 Apr

ទី​ភ្នាក់ងារ​ណាសា​បាន​ចេញ​ផ្សាយ​នូវ​រូបភាព​ផែន​ដី​​យ៉ាង​ស្រស់​ស្អាត និង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត ដើម្បី​អប​អរ​ទិវា​ផែនដី។

ទាំង​នេះ​ជា​រូបភាព​មួយ​ចំនួន ដែល​ភ្នាក់​ងារ​ណាសា​បាន​ចេញ​ផ្សាយ។

រូបភាព​ដ៏​អស្ចារ្យ​នេះ​ត្រូវ​បាន​ថត​ពី​ស្ថានីយ៍​អវកាស​អន្តរជាតិ​នៅ​ថ្ងៃទី ១៧ មេសា ២០១០។

នៅ​ថ្ងៃ​ទី ១២ មិថុនា ២០០៩ ស្ថានីយ៍​អវកាស​អន្តរជាតិ បាន​ហោះ​ពី​លើ​ភ្នំ​ភ្លើង Sarychev នៃ​កោះ​គូរីល​របស់​រុស្ស៊ី ដែល​ទើប​តែ​​ចាប់​ផ្ដើម​ផ្ទុះ​ឡើង។

រូបភាព​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​នេះ​បង្ហាញ​​អំពី​​ដី​សណ្ដរ Lena នៅ​ក្នុង​តំបន់​ស៊ីបេរី។ ទន្លេ Lena មាន​ប្រវែង​ប្រហែល ២៨០០​ម៉ាយល៍ ហូរ​ចូល​ទៅ​ក្នុង​មហាសមុទ្រ​អាកទិក។

រូបភាព​នេះ​គឺ​ជា​ដុំ​ពពក​កក​ដែល​មិន​គួរ​ឲ្យ​ជឿ​ នៅ​ចំ​ពី​លើ​ទ្វីប​អាហ្រិក។

រូប​ភាព​នេះ​ត្រូវ​បាន​ថត​កាល​ពី​ថ្ងៃ​ទី ២៩ មីនា ២០១១ ខណៈ​ប្រតិបត្តិការ​ស្ពាន​ទឹក​កក​ហោះ​នៅ​ក្បែរ​ជ្រលង​ជ្រោះ និង​ផែន​ទឹក​កក នៅ​ខាង​ត្បូង​ឈៀង​ខាង​លិច​ប្រទេស Greenland។

ថ្ងៃ​ទី ៣០ សីហា ២០១០ រូប​ភាព​ខ្យល់​ព្យុះ Hurricane Earl នៅ​ប្រទេស Puerto Rico ខាង​ត្បូង​ភាគ​ខាង​កើត ដែល​ខ្យល់​​មាន​​ល្បឿន ១៣៥ ម៉ាយល៍​ក្នុង​មួយ​ម៉ោង។

រូបភាព​នេះ​ថត​នៅ​ពេល​រាត្រី បង្ហាញ​អំពី​ប្រជាជន​អេហ្ស៊ីប​ធ្វើ​ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​តំបន់​ដី​សណ្ដរ​ទន្លេ​នីល។ រូបភាព​នេះ​ថត​ពី​ស្ថានីយ៍​អវកាស​អន្តរជាតិ។

នេះ​ជា​ផែន​ទឹកកក​ក្នុង​តំបន់ Susitna នៃ​រដ្ឋ​ Alaska បង្ហាញ​អំពី​ទម្រង់​ផែន​ទឹកកក​ដែល​ហូរ​ចុះ​ពី​លើ​ភ្នំ។

រូបភាព​ដ៏​ស្រស់​ស្អាត​នេះ​គឺ​ជា​បឹង​ Nasser នៅប្រទេស​​អេហ្ស៊ីប ថត​ពី​ស្ថានីយ៍​អវកាស​អន្តរជាតិ នៅ​ខែ​មករា ឆ្នាំ ២០០៥។

នេះ​ជា​រូបភាព​ខ្យល់​ព្យុះ Hurricane Katrina នា​ថ្ងៃ​ទី ២៩ ខែ​សីហា ឆ្នាំ ២០០៥នៅ​ខណៈ​ពេល​ដែល​វា​បក់​ផ្ទប់​ឆ្នេរ​សមុទ្រ​នៃ​សហរដ្ឋ​អាមេរិក។

ដក​ស្រង់ និង​បក​ប្រែ​ពី ៖ news.cnet.com

 
5 Comments

Posted by on April 24, 2011 in Science

 

Tags: , , , , , ,

5 responses to “រូបភាព​ផែនដី​យ៉ាង​ស្រស់​ស្អាត​​ចេញ​ផ្សាយ​ដោយ​ណាសា

  1. ទឹម បឿន

    May 2, 2011 at 10:00 pm

    មើល​ទៅ អស្ចារ្យ​ណាស់!

     
  2. Phnom Penh Cambodia

    May 19, 2011 at 11:26 am

    That’s very beautiful and clear photos! But look really different though!

     
    • coollove

      May 21, 2011 at 4:12 pm

      I have no idea about the differences. I just translated the text and copied the images to my blog.

       
  3. Sao Sreyroth

    September 19, 2012 at 10:55 am

    osja nass

     
  4. Sao Sreyroth

    September 19, 2012 at 10:57 am

    nhom jong see ptal pnek

     

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: