RSS

មន្តស្នេហ៍កណិការ

************

សម្រស់វង់ភ័ក្ត្រដក់ជាប់ដួងចិត្ត
ពេលជួបវរមិត្តនាគ្រាទីមួយ
សេចក្តីស្នេហាដុះពន្លកត្រួយ
ចាប់ផ្តើមចេះព្រួយខ្វល់ពីរូបស្រី។

បេះដូងធ្លាប់ស្លាប់ចាប់ផ្តើមកម្រើក
តែរាត្រីខ្នើតហាក់ខ្វះរស្មី
ដោយសាររូបបងមិនហ៊ានស្រដី
ប្រាប់ដួងចិត្តថ្លៃចំពោះកន្និដ្ឋា។

ចង់ថ្លែងសូរស័ព្ទប្រាប់ដួងចិត្តពិត
ក្រែងអូនអាណិតដាក់ទានស្នេហា
តែនៅមិនហ៊ានខ្លាចខកប្រាថ្នា
ទ្រាំលាក់ចិន្តាខ្វល់ពីបំណង។

កណិការ*ជាឈ្មោះស្រស់ម្ចាស់ដួងចិត្ត
ទេពីល្អពិតនៅបាត់ដំបង
វាចាពិរោះសមភ័ក្ត្រកន្លង
ញញឹមម្តងៗស្ទើរទ្រាំពុំបាន។

ចង់តែស្ទុះឱបឲ្យសមចិត្តខ្នាញ់
សមចិត្តស្រឡាញ់ចំពោះកល្យាណ
ចង់តែថែថើបពេញទាំងអង្គប្រាណ
ចង់រួមសុខសាន្តពេញមួយជីវិត។

ចង់ឃើញមុខអូនមុនគេរាល់ព្រឹក
បើកភ្នែករឭកមានអូនណែបនិត
ញញឹមដាក់បងដោយក្តីស្នេហ៍ស្និទ្ធ
កៀកកើយកាយកិតរួមចិត្តតែមួយ។

លោកតាម្ចាស់ដីដំបងក្រញូង
មានឫទ្ធិវេទរង្សសូមមេត្តាជួយ
ប្រាប់នាងឲ្យដឹងថាខ្ញុំរែងព្រួយ
បេះដូងរញ្ជួយព្រោះស្រឡាញ់ស្រី។

ដងស្ទឹងសង្កែសូមអ្នកជួយផ្តាំ
ស្ពានថ្មជួយចាំប្រាប់ពាក្យសំដី
ស្ពានដែកសូមជួយធ្វើជាសាក្សី
ថាខ្ញុំស្នេហ៍ស្រីស្នេហ៍ពិតដោយស្មោះ។

*កណិការ ជា​ឈ្មោះ​ដែល​អ្នក​និពន្ធ​ដាក់​ឲ្យ ដើម្បី​រក្សា​ភាព​សម្ងាត់​របស់​នាង។

និពន្ធដោយ Cool Love
នារាត្រីក្រុងបាត់ដំបង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧
សម្រួលចុងក្រោយ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៧

 

One response to “មន្តស្នេហ៍កណិការ

  1. Bunthoeurn

    December 31, 2009 at 12:41 pm

    Wow Coolluve, this poem really cool and too shock to hear that. Mr. Coollove how is your love now? I found that you are really love Manika…

    បន្តាប់ពីអានកំណាព្យអ្នក ចិត្តខ្ញុំច្បាស់ជាក់អ្នកស្នេហ៍ពិត
    ថ្លែងពីប្រវត្តេរឿងអឌិត(អតីត)​​​ លើកមកគិតពេលបច្ចុប្បន្ន។
    ចុះយ៉ាងមេចហើយស្រស់តូចតន់​​ ដែលអ្នកខំបន់ផ្សងប្រាថ្នា
    សង្ឃឹមថាជួបមិនព្រាត់ឡើយណា ជាគូរសង្ខារៀងរហូត។

    Dear Mr. Coollove
    When I have enough time I’ll response your poetries…..

     

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: