RSS

ស្នេហ៍​បឋម​វ័យ

ស្នេហ៍​បឋម​វ័យ​កាល​នៅ​សិក្សា
វត្ត​ក្រាំង​សាលា​អនុវិទ្យាល័យ
អូន​ថ្នាក់​ប្រាំពីរ​បង​ថ្នាក់​ប្រាំបី
សម្រស់​មាស​ថ្លៃ​ល្អ​ល្អះ​ដាច់​គេ។

ស្នេហា​ដំបូង​បង​មិន​ហ៊ាន​ប្រាប់
តឹង​ទ្រូង​ស្ទើរ​ស្លាប់​នឹក​អូន​ស្ទើរ​ក្ស័យ
រាត្រី​មក​ដល់​បន់​ឲ្យ​តែ​ថ្ងៃ
នឹង​បាន​ឃើញ​ស្រី​នៅ​ឯ​សាលា។

រាល់​ព្រឹក​បង​តែង​ចាំ​លួច​មើល​អូន
គន់​រាង​ស្រឡូន​សក់​វែង​ប៉្រះស្មា
សម្លេង​ពិរោះ​សម​នឹង​ភក្ត្រា
រី​កិរិយា​ថ្លៃ​ល្អ​ឥត​ខ្ចោះ។

រាល់​ពេល​ចេញ​លេង​បង​តែង​សំឡឹង
រួច​គិត​សញ្ចឹង​ពី​ដួង​ចិត្ត​ស្មោះ
អារម្មណ៍​​បែប​នេះ​មិន​ដែល​មាន​សោះ
បេះ​ដូង​កម្លោះ​ជាប់​ចិត្ត​ត្រឹម​ស្រី។

ចង់​ថ្លែង​សារស័ព្ទ​ប្រាប់​ដួង​ចិត្ត​ពិត
ក្រែង​អូន​អាណិត​ដល់​ចិត្ត​ភក្ដី
តែ​មួយ​ខ្លាច​អូន​នាង​មិន​ប្រណី
នោះ​រៀម​ពិត​ក្ស័យ​សង្ខារ​មិន​ខាន។

ស៊ូ​ទ្រាំ​លាក់​ស្នេហ៍​ឱប​ទុក្ខ​ម្នាក់​ឯង
កើយ​ក្ដី​ចម្បែង​រាល់​ពេល​សម្រាន
រង់​ចាំ​វេលា​ដឹង​ចិត្ត​កល្យាណ
នឹង​ប្រាប់​ឲ្យ​ក្សាន្ត​ពី​បំណង​ស្នេហ៍។

និពន្ធ​ដោយ ជំនោរ​ស្នេហ៍ (Cool Love)

 

4 responses to “ស្នេហ៍​បឋម​វ័យ

  1. គឹមសុខា

    July 24, 2009 at 10:05 pm

    និយាយដល់រឿងស្នេហ៍សូមសាសង​វ័យក្មេងកន្លងរឿងស្នេហ៍អតីត
    សេ្នហាដំបូងក្នុងជីវិត​​​​​​នឹករឿងអតីតស្នេហ៍វ័យកុមារ។
    ធុញណាស់!!!ហើយគួរសរសើរផងដែរកំណាព្យនេះពីរោះសូមលាថ្ងៃក្រោយជួបទៀត!!!!!!!!!!!!!

     
  2. if very wonderful

    July 21, 2010 at 3:41 pm

    i am very surprise when i read this. i don’t know who are u that make this and sorry pong me don’t know english very well.i wish good health and study. thank

     
  3. គឹមសុខា

    October 10, 2010 at 12:31 pm

    កុំប្រាជ្ជចាកក្បួន7.10.2010
    វិជ្ជាជាទ្រព្យគាប់ប្រសើរ
    នាំមនុស្សយើងដើរត្រង់ផ្លូវសុខ
    វិជ្ជាកកើនចម្រើនភូមិស្រុក
    វិជ្ជានាំសុខសព្វជនប្រុសស្រី។
    មានវិជ្ជាមានទ្រព្យជាពាក្យពិត
    ញ៉ាំងឲ្យជីវិតមានសេរី
    មានជនគេតែងក្រែងភក្តី
    ទោះហាស្ងាបក្តីជនគេស្តាប់ដែរ។
    រៀនចេះរៀនដឹងពង្រឹងស្មារតី
    កុំភ្លេចនូវអ្វីដែលជនបុព្វេ
    បានធ្វើលើខ្លួនខ្ជួនលោកខំថែ
    ចូរកុំងាករេត្រូវថែឲ្យមាំ។
    អក្សរសាស្រ្តវប្បធម៌ជាគ្រឹះជាតិ
    កាលបើឃ្លាងឃ្លាតហើយចាកលំនាំ
    ប្រែប្រួលក្លាយចាកញ៉ាំងទុក្ខក្រៀមក្រំ
    វិបត្តិដ៏ធំប្រាជ្ញចាកក្បួនដើម៕
    ដោយៈមុនីបុត្តោ-គឹមសុខា

     
  4. Channa

    August 8, 2012 at 3:57 pm

    After I read this poet, I miss my high school year.

     

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: