RSS

ស្នាម​ស្នេហ៍​ឆ្នេរ​ខ្សាច់

ក្រុងកំពង់សោមទីអនុស្សារ
បងនិងជីវ៉ាធ្លាប់មកកំសាន្ត
កៀកកើយប្រឡែងស្ថិតនៅជាប់ដាន
ជាងមួយឆ្នាំបានកន្លងផុតទៅ។

អារម្មណ៍នៅចាំចំណាំឥតភ្លេច
រាល់ពាក្យរាល់ពេចន៍របស់ស្រីពៅ
ថាស្នេហ៍តែបងមិនព្រាត់ប្រាស់ព្រៅ
បេះដូងបានដៅឆ្លាក់រូបនួនល្អង។

ឆ្នេរប្រាំពីរជាន់រសៀលជ្រាលជ្រេ
ដឹកដៃមាសមេទាំងគូរត្រសង
ចិត្តនៅក្នុងចិត្តក្លាយជាចំណង
ស្នេហាម៉ត់ហ្មងមួយស្មោះនិងមួយ។

មណ្ឌលឆ្នេរខ្សាច់រលកគ្រាំគ្រេង
យើងងូតទឹកលេងអូនភ័យបងជួយ
ប្រាណនៅជាប់ប្រាណបេះដូងរញ្ជួយ
អារម្មណ៍គ្មានព្រួយរឿងប្រាស់ព្រាត់គ្នា។

សាយន្តត្រជាក់ជំនោររំភើយ
មាសស្នេហ៍បងអើយយើងអត់រងា
បងនៅក្បែរអូនឥតមានរួញរា
ចិត្តផ្លើមបងជាកម្មសិទ្ធិនៃអូន។

ព្រលប់មកដល់យើងនាំគ្នាដើរ
បោះជំហានស្មើចេញពីខ្សាច់សួន
អូនកាន់ស្មាបងថែមទាំងអង្រួន
ហើយថានឹមនួនអូនស្នេហ៍បងណាស់។

អនុស្សាវរីយ៍ហាក់នៅថ្មីៗ
មួយឆ្នាំជាងក្តីចិត្តនៅចាំច្បាស់
ខុសប្លែកតែអូនមានចិត្តប្រែផ្លាស់
បំភ្លេចស្នេហ៍ចាស់ដោយឥតប្រណី។

ឆ្នេរប្រាំពីរជាន់នៅស្រស់ដូចដើម
ស្នេហ៍មានដង្ហើមប្រែជាអប្រិយ
រយពាក្យសន្យាត្រូវអូនប្រល័យ
គ្មានទេថ្ងៃស្រីត្រឡប់វិលវិញ។

ជាច្រើនខែហើយអូនចាកចោលបង
ទុកតែចំណងស្នេហ៍សែនទោម្នេញ
រៀងរាល់វេលាបងនៅទន្ទេញ
តែយ៉ាងណាមិញអូនដាច់មេត្តា។

កំពង់សោមអើយខ្ញុំមកលេងអ្នក
ឃើញច្បាស់ចាំជាក់ទីអនុស្សារ
តែគ្មានរូបអូនជាគូសង្សារ
គ្មានន័យលោកាបើគ្មានរូបថ្លៃ។

សុរិយាលិចទៅនៅតែឆ្នេរខ្សាច់
ចិត្តនៅមិនដាច់រលឹកចរណៃ
សមុទ្រឥតស្ងប់ដូចចិត្តអាល័យ
ខ្លួនអើយរ៉ាំរ៉ៃគ្មានវាចាថ្លែង។

រៀមរស់ដូចស្លាប់ព្រោះគ្មានពុំងារ
រស់ទាំងគ្រាំគ្រានិងក្តីចំបែង
ភ្នែកបើកភ្លឹះៗមើលគេមើលឯង
មើលមេឃបែកផ្សែងសមុទ្រគ្មានត្រើយ។

បំណាច់ស្រឡាញ់ៗគ្មានប្រែ
នៅស្មោះចាំស្នេហ៍ឥតប្រែតោះតើយ
សង្ឃឹមថាអូនវិលវិញកៀកកើយ
លង់ស្នេហ៍អូនហើយស្នេហ៍មួយជីវិត។

និពន្ធដោយ Cool Love នាឆ្នេរឯករាជ្យ (ហៅឆ្នេរសណ្ឋាគារប្រាំពីរជាន់) ល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០៥។

 

One response to “ស្នាម​ស្នេហ៍​ឆ្នេរ​ខ្សាច់

  1. MööN

    May 25, 2012 at 7:55 pm

    Love is blind!

     

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: